គម្រោងសុវត្ថិភាពសម្រាប់ហ្វ្រ៊ីវេ 91 ឆ្ពោះទៅទិសខាងកើត 

Back to Work Notices
សកម្មភាពសាងសង់ដែលជិតមកដល់

ក្រុមហ៊ុនមេត្រូនឹងធ្វើការកែលម្អខាងផ្នែកសុវត្ថិភាពនៅត្រង់ចំណុចហ្វ្រ៊ីវេ I-710 ខាងត្បូង ជួបនឹងហ្វ្រ៊ីវេ 91 ខាងកើត ឆ្លងកាត់វិថីអាត់ឡង់ទិក និងវិថីឈែរី។ គម្រោងសុវត្ថិភាពសម្រាប់ហ្វ្រ៊ីវេ 91 ខាងកើត ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការប៉ះទង្គិច កែលម្អការចូលហ្វ្រ៊ីវេ និងជួយឲ្យចរាចរមានសុវត្ថិភាពច្រើនឡើង នៅក្នុងតំបន់។ ការកែលម្អរួមមាន ការធ្វើបន្ថែមលេនជំនួយថ្មីមួយឆ្ពោះទៅទិសខាងកើត និងការស្ថាបនាជញ្ជាំងបាំងសម្លេងថ្មីមួយ ដែលខ្ពស់ជាងមុន នៅតាមបណ្តោយដងផ្លូវ។ 

ការសាងសង់ត្រូវបានគ្រោងទុក ចាប់ផ្តើមនៅរដូវផ្ការីក ឆ្នាំ ២០២៦។ នឹងមានការជូនដំណឹងជាមុន មុនពេលចាប់ផ្តើមសំណង់ចម្បងណាមួយ។ 

ការបិទលេនត្រូវបានគ្រោងទុកថានឹងធ្វើឡើងក្នុងរយៈពីរសប្តាហ៍ខាងមុខនេះរហូតដល់ថ្ងៃទី 15 ខែឧសភា​ 2026។ 

ជាផ្នែកមួយនៃដំណើរការគម្រោងសុវត្ថិភាពសម្រាប់ហ្វ្រ៊ីវេ 91ខាងកើត ការបិទលេនត្រូវបានបានគ្រោងទុក នឹងធ្វើឡើងបណ្តោយហ្វ្រ៊ីវេ 91 ខាងកើត។ ការបិទលេននេះគឺចាំបាច់ដើម្បីផ្តល់សុវត្ថិភាពដល់សកម្មភាពសាងសង់ក្នុងតំបន់គម្រោង។ 

ការបិទលេនដែលបានព្រាងទុកតាមបណ្តោយហ្វ្រ៊ីវេ 91 រួមមានៈ 

  • ចន្លោះវិថី អាត់ឡង់ទិក និងវិថី ឈែរី។ 

  • ចាប់ពីហ្វ្រ៊ីវេ 710 ទៅទល់នឹងវិថី ប៉ារ៉ាម៉ោន។ 

  • ផ្លូវចូល និងផ្លូវចេញ ហ្វ្រ៊ីវេ 91​ ខាងកើត ចំណុចវិថី អាត់ឡង់ទិក។ 

អ្វីដែលត្រូវបានគ្រោងទុក 

  • ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោងធ្វើការត្រូវបានគ្រោងទុកថា ចាប់ពីម៉ោង 7 ព្រឹក​ ទៅទល់នឹងម៉ោង 7 ល្ងាច។ 

  • កិច្ចការពេលយប់អាចកើតឡើងម្តងមួយកាល ចាប់ពីម៉ោង 8 យប់ ទៅទល់នឹងម៉ោង 6 ព្រឹក។ 

  • កិច្ចការថ្ងៃសៅរ៍អាចកើតឡើង ចាប់ពីម៉ោង 6 ព្រឹក ទៅទល់នឹងម៉ោង 6 ល្ងាច ប្រសិនបើចាំបាច់។ 

  • គ្មានកិច្ចការថ្ងៃអាទិត្យទេ លើកលែងតែមានភាពអាសន្ន ហើយត្រូវបានអនុញ្ញាតជាមុន។   
ការសាងសង់គឺជាដំណើរការសកម្មមួួយ ហើយកាលវិភាគការងារ និងពេលវេលា អាចនឹងមានការផ្លាស់ប្តូរ។ ដើម្បីទទួលបានពត៌មានបន្ថែម សូមទាក់ទងទៅនឹងក្រុមហ៊ុន Metro Community Relations ទូរស័ព្ទលេខ​ (213)​ 922​ 4091 ឬ ចូលក្នុងវិបសៃ EB91@metro.net ។ 

Metro Updates

Construction is a dynamic process and information is subject to change without notice. Visit the project website for the most up to date information.

Local access, Pedestrian Access, and Emergency Responder Access is maintained during work activities. 

Metro bus stops may be relocated or lines could be impacted. For up to date information follow us on Twitter
@metrolaalerts, metro.net/advisories or call 323.GOMETRO for updates and trip planning assistance. 

If you see an encampment or someone in need: Visit LAHSA's online outreach request site LA-HOP at https://www.lahsa.org/portal/apps/la-hop/request. For more information and referrals for any Health and Human Services, call 2‐1‐1 or visit 211LA.org.
Did this work notice help?
Help improve how Metro shares construction updates. Take a short survey to tell us whether this notice was clear, useful, and easy to understand. |
Survey

Privacy Policy | Terms of Use
Copyright ©2026 Metro