គម្រោងសុវត្ថិភាពសម្រាប់ហ្វ្រ៊ីវេ 91 ឆ្ពោះទៅទិសខាងកើត 

Back to Work Notices
សកម្មភាពសាងសង់ដែលជិតមកដល់

២០២៦

ក្រុមហ៊ុនមេត្រូ​នឹងធ្វើការកែលម្អខាងផ្នែកសុវត្ថិភាពនៅត្រង់ចំណុចហ្វ្រ៊ីវេ I-710 ខាងត្បូងជួបនឹងហ្វ្រ៊ីវេ 91​ ខាងកើត​​​​​ ឆ្លងកាត់វិថីអាត់ឡង់ទិកនិង​វិថីឈែរី។​​ គម្រោងសុវត្ថិភាពសម្រាប់ហ្វ្រ៊ីវេ 91​ ខាងកើត ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការប៉ះទង្គិច កែលម្អការចូលហ្វ្រ៊ីវេ និងជួយឲ្យចរាចរមានសុវត្ថិភាពជាងមុននៅក្នុងតំបន់។ ការកែលម្អរួមមាន លេនជំនួយថ្មីមួយឆ្ពោះទៅទិសខាងកើត ពង្រីកផ្លូវចូលនិងចេញហ្វ្រ៊ីវេ ពង្រីកស្ពាន និងផ្លាស់ជញ្ជាំងសម្លេងដែលមានស្រាប់តាមបណ្តោយផ្លូវ។ 

តើអ្វីទៅជាលេនជំនួយ? 

លេនជំនួយគឺជាលេនបន្ថែម ដែលបានផ្តល់ ធម្មតានៅចន្លោះផ្លូវចូលហ្វ្រ៊ីវេមួយ និងផ្លូវចេញហ្វ្រ៊ីវេមួយ ដើម្បីជួយអ្នកបើកបរ ចូលក្នុងចរាចរនិងចេញពីចរាចរដោយសុវត្ថិភាពនិងរលូនជាង។ 

គួរកត់សំគាល់ 

ការសាងសង់ត្រូវរំពឹងថាចាប់ផ្តើមនៅរដូវផ្ការីកឆ្នាំ2026​និងបន្តទៅជាដំណាក់ការរហូតអស់ឆ្នាំ2029។​​ កិច្ចការនឹងត្រូវសម្រេចជាដំណាក់ការដើម្បីបន្ថយការប៉ះពាល់ និងសកម្មភាពសាងសង់ជិត​ផ្ទះនិងអាជីវកម្មផ្សេងៗ។ នឹងមានការជូនដំណឹងមុនធ្វើសកម្មភាពសាងសង់ចម្បងណា 
មួយ។ 

រំពឹងថាដំណាក់ការទីមួយនឹងធ្វើនៅចន្លោះជំនួបហ្វ្រ៊ីវេ I-710 ខាងត្បូងនិងវិថី Myrtle។  

សកម្មភាពសាងសង់ដូចតទៅនេះត្រូវបានរំពឹងថាធ្វើនៅអំឡុងដំណាក់ការទី១៖ 

លេ
ខ 

សកម្ភាពសាងសង់ 
ដំណាក់ការ 1 

សកម្មភាពសាងសង់លំអិត ដំណាក់ការ 1 

ថ្ងៃចាប់ផ្តើមរំពឹងទុក 

1. ការផ្លាស់ប្តូរចរាចរនិងគូសឡើងវិញ  ក្រុមការងារនឹងគូសឡើងវិញលើហ្វ្រ៊ីវេ91ដើម្បីសម្រួលដល់ផ្លូវជំនួយនាពេលអនាគតនិងបង្វែចរាចរទៅផ្លូវបណ្តោះអាសន្ននៅក្នុងអំឡុងពេលសាងសង់។ 

ពាក់កណ្តាលខែមេសាឆ្នាំ2026 
(ប្រហែល១សប្តាហ៍ទៀត) 

2.

ការកែលម្អផ្លូវចូលហ្វ្រ៊ីវេពីអាត់ឡង់ 

ទិកនិងផ្លូវចេញហ្វ្រ៊ីវេ 

ការសាងសង់នឹងធ្វើឡើងនៅផ្លូវចូលនឹងចេញហ្វ្រ៊ីវេចំណុចវិថីអាត់ឡង់ទិក រួមទាំងការពង្រីកផ្លូវចូលហ្វ្រ៊ីវេ និងការគាំទ្រលេនជំនួយនាពេលអនាគត។ 

ខែមិថុនា ឆ្នាំ2026 
(ប្រហែល៧ខែទៀត) 

3. ការរំលើងជញ្ជាំងសម្លេងនិងជញ្ជាំងទប់ និងការសាងសង់ឡើងវិញ  ជញ្ជាំងសម្លេងដែលមានស្រាប់នឹងត្រូវរំលើងចោល 
និងសាងសង់ឡើងវិញដើម្បីសម្រួលដល់លេនជំនួយនាពេលអនាគត។ 

ខមករា ឆ្នាំ2027 
(ប្រហែល៦ខែទៀត) 

4.

Bridge Widening 
ការពង្រីកស្ពាន 

ការសាងសង់ធ្វើឡើងនៅលើស្ពានទាំងឡាយដែលនៅពីលើវិថីអាត់ឡង់ទិក។ វិថី Myrtle នឹងត្រូវបានពង្រីកដើម្បីសម្រួលដល់លេនជំនួយនាពេលអនាគត។ 

ខមករា ឆ្នាំ2027 
(ប្រហែល៦ខែទៀត) 

អ្វីដែលត្រូវរំពឹងទុក 

  • ម៉ោងធ្វើការត្រូវរំពឹងទុកថា ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រ ពីម៉ោង 7​ ព្រឹក ដល់ម៉ោង 7 ល្ងាច 

  • កិច្ចការយប់អាចធ្វើពីម៉ោង 8 ល្ងាច ដល់ម៉ោង 6 ព្រឹក 

  • កិច្ចការថ្ងៃសៅរ៏អាចធ្វើពីម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច បើត្រូវការ 

  • គ្មានកិច្ចការនៅថ្ងៃអាទិត្យទេ លើកលែងតែបើមានអាសន្ន នឹងពេលណាដែលមានការអនុម័តជាមុន 

ការសាងសង់គឺជាដំណើរការយ៉ាងសកម្ម ហើយកាលវិភាគការងារ និងពេលវេលាអាចនឹងមានការផ្លាស់ប្តូរ។ ដើម្បីទទួលបានពត៌មានបន្ថែម សូមទំនាក់ទំនងនឹង Metro Community Relations ទូរស័ព្ទលេខ (213)​ 922​ 4091 ឬ communityrelations@metro.net 

Metro Updates

Construction is a dynamic process and information is subject to change without notice. Visit the project website for the most up to date information.

Local access, Pedestrian Access, and Emergency Responder Access is maintained during work activities. 

Metro bus stops may be relocated or lines could be impacted. For up to date information follow us on Twitter
@metrolaalerts, metro.net/advisories or call 323.GOMETRO for updates and trip planning assistance. 

If you see an encampment or someone in need: Visit LAHSA's online outreach request site LA-HOP at https://www.lahsa.org/portal/apps/la-hop/request. For more information and referrals for any Health and Human Services, call 2‐1‐1 or visit 211LA.org.
Did this work notice help?
Help improve how Metro shares construction updates. Take a short survey to tell us whether this notice was clear, useful, and easy to understand. |
Survey

Privacy Policy | Terms of Use
Copyright ©2026 Metro